Uncategorized

ស្រុកប៉ែកខាងលិចប្រទេសលិចលង់ដោយទឹកជំនន់បច្ចុប្បន្នចាប់ស្រកហើយ

 

​បន្ទាយមានជ័យ​៖​ទឹកជំនន់នៅស្រុក​ប៉ែកខាងលិចប្រទេសក្នុងខេត្តបន្ទាយមានជ័យដែលលិចលង់​ដោយ​ជំនន់ទឹកភ្លៀងបច្ចុប្បន្នចាប់​​ស្រកជាបណ្តើរ​ហើយ។គិត​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០២០​ទីរួមស្រុក​ថ្មពួក​បាន​លិចលង់​ដោយ​ទឹកជំនន់​ប្រមាណ៧០​ភាគរយ​។​ឯ​ចំណុច​ខ្លះ​នៅ​ភូមិ​នៃ​ឃុំ​គោក​រមៀត​បន្ទាយឆ្មារ​ភូមិ​ថ្មី​ក៏បាន​នឹង​កំពុង​លិច ។​

លោក​ឌៀប​ឈួន​អភិបាលស្រុក​ថ្មពួក​ឱ្យដឹង​កាលពី​ថ្ងៃទី​១៩​ខែតុលា​ថា​៖​ជំនន់​ទឹកភ្លៀង​និង​ទឺ​ក​ហូរ​ធ្លាក់​ពី​ភូមិសាស្ត្រ​ស្រុក​តា​ប្រា​យ៉ា​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​បាន​បង្ក​ជា​ទឹកជំនន់​ហក់​ឡើង​លឿន​។​បង្ក​លិចលង់​ទីប្រជុំជន​ស្រុក​ប្រមាណ​៧០​ភាគរយ​។​លោក​យង់​យឹ​ន​អភិបាលរង​ស្រុក​នេះ​វិញ​បានឱ្យដឹង​ដែរ​ថា​៖​ជំនន់​ទឹកភ្លៀង​បាន​បង្ក​បាក់​ធ្លាយ​ទំនប់​ក្រវ៉ាត់​ស្រុក​នៃ​ស្ទឹង​ថ្មពួក​បង្ក​លិចលង់​ប្រជុំជន​ស្រុក​។​ទឹក​ហូរ​ទៅ​ក្រោម​បាន​បង្ក​បាក់​ធ្លាយ​អាង​កាប់​ចោរ​នៅ​ឃុំ​ភូមិ​ថ្មី ហើយ​រុញ​ទៅ​ឃុំ​គោក​កឋិន ។​

​មុននេះ បាន​លិចលង់​លង់​ខ្លាំង​នៅ​ភូមិ​នានា​ប៉ែក​ខាងជើង​ផ្លូវ​ខេត្ត​លេខ​២៥៦៣ ថ្មពួក -​បឹង​ត្រកួន ក្នុង​ឃុំ​គោក​រមៀត ។​ក៏​លិចលង់​ផ្លូវជាតិ​លេខ​៥៨ ម្តុំ​ស្ពាន​ទី​១​ឬ​ស្ពាន​អាមេរិកាំង​) កម្ពស់់​ពី​០,២​ម​ទៅ​០,៦​ម ប្រវែង​៣០០​ម៉ែត្រ​ពី​យប់​ថ្ងៃទី​២៧ ដល់​ទៀបភ្លឺ​ថ្ងៃទី​១៩​ខែតុលា ដែល​ចាំបាច់​ត្រូវ​ផ្អាក​បណ្តោះអាសន្ន​រថយន្ត​ធុន​ធំ​ដឹក​ធ្ងន់​ឆ្លងកាត់​។​

​ប៉ុន្តែ​ពី​រសៀល​ថ្ងៃទី​១៩​ខែតុលា​តទៅ​ទឹកបាន​ស្រក​វិញ​ហើយ​ចរាចរណ៍​ទូទៅ​បាន​ឆ្លងកាត់​ធម្មតា​វិញ​ដែរ ។​យោង​របា​យក​រណ៍​រដ្ឋ​បាល​ស្រុក​ថ្មពួក​ឱ្យដឹងថា​៖​ផលប៉ះពាល់រ​​ង​គ្រោះ​ពី​ជំនន់​ទឹកភ្លៀង​និង​ពី​ទឹកជំនន់​ពី​ប្រទេស​ថៃ ពីថ្ងៃ​ទី​៤​ដល់​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០២០ បាន​គ្រប់​ដណ្តប់​លើ​ឃុំ​ទាំង​៦​នៃ​ស្រុក ។

ជំនន់នេះ​ប៉ះពាល់​ពលរដ្ឋ​៤.២៣៦​គ្រួសារ ស្មើនឹង​១១.៧៥៦​នាក់ ស្លាប់​មនុស្ស​២​នាក់ ម្នាក់ទៀត​បាត់​ខ្លួន ជម្លៀស​ពី​ផ្ទះ​៩៦​គ្រួសារ ។ ប៉ះពាល់​ដំណាំ​ស្រូវ​៥.២២៩​ហិកតា ដំឡូង​មី ៧.៥១២​ហិកតា ដំណាំ​រួមផ្សំ​២១​ហិកតា សាលា​រៀល​២៦​កន្លែង វត្ត​៨ ទឹក​ហូរ​កាត់​ផ្លូវ​១១៣​ចំណុច ប្រវែង​៧២ .៧៦២​ម៉ែត្រ​។​

ក្នុងនោះ បាន​លិច​មន្ទីរពេទ្យ​១ មណ្ឌល​សុខភាព​១ ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​១ សាលាស្រុក​១​អធិការដ្ឋាន​នគរបាល​១​ការិយាល័យ​នៃ​ជំនាញ​នានា​ជុំវិញ​ស្រុក​។​ដាច់​ទំនប់​និង​អាង​៥​កន្លែង ប្រវែង​១.៣៧៣​ម៉ែត្រ ដាច់​ទំនប់​និង​អាង ហើយ​ទឹក​ហូរ​ពីលើ​៥៤០​ម៉ែត្រ​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *