កំពង់ឆ្នាំង:តាមសេចក្តីជូនដំណឹងរបស់អ្នកនាំពាក្យសាលាស្រុកកំពង់លែងបានឱ្យដឹងនៅថ្ងៃទី២០ ខែតុលាឆ្នាំ២០២០ថាៈសាលាស្រុកកំពង់លែងឱ្យផ្អាកធ្វើចរាចរណ៍ជាបណ្ដោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់ផ្លូវ50Cពីចំណុចភូមិកង្កែបឃុំច្រណូកស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងទៅកាន់ខេត្តកំពង់ធំចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ពាក់ព័ន្ធនិងសេចក្តីជូនដំណឹងលម្អិតដូចមានខ្លឹមសារជូនភ្ជាប់ខាងក្រោមនេះ៖
បើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តកំពង់ឆ្នាំងលោក ដោកប៊ុនថុន បានឱ្យដឹងថា៖ស្ថានភាពកម្ពស់ទឹកទន្លេនៅស្ថានីយជលសាស្ត្រផ្សារក្រោមនៅថ្ងៃទី២០ខែតុលាឆ្នាំ២០២០ទឹកមានកម្ពស់៧,២២ម៉ែត្រ។បើធៀបនិងឆ្នាំង២០១៩ទឹកទន្លេមានកម្ពស់៧,៦៤ម៉ែត្រ។ចំពោះស្ថានភាពទឹកភ្លៀងមានកម្រិត១,៣០ម.មកម្ពស់ទឹកទន្លេដែលត្រូវប្រកាសអាសន្ន១១ម៉ែត្រ ។
ស្ថានភាពទឹកទន្លេត្រូវគេមើលឃើញមានការឡើងរហូតតែទឹកទន្លេមិនទាន់ដល់កម្រិតធ្ងន់ធ្ងរដែលត្រូវជម្លៀសប្រជាពលរដ្ឋនៅឡើយទេ៕សហការី