Uncategorized

រថយន្ត ford បុកជាមួយរថយន្តកូរ៉េម្ខាងក្រឡាប់ម្ខាងខ្ទេចផ្នែកខាងមុខ


​ភ្នំពេញ៖រថយន្តស៊េរីទំនើបម៉ាកហ្វតបានបុកជាមួយរថយន្តកូរ៉េត្រង់ចំណុចស្តុបបែកជាបួនបណ្ដាលឱ្យ​ភាគី​ខាង​រថយន្ត​កូរ៉េ​ក្រឡាប់​ផ្ងារកង់​ឯ​រថយន្ត​ម្ខាង​ទៀត​ខ្ទេច​ផ្នែក​ខាង​មុខតែ​មិនមាន​អ្នករងរបួស​ធ្ងន់ធ្ងរ​ទេ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​មុខ​ស្តុ​បណត​ប្រី​ត​តាម​បណ្ដោយ​ផ្លូវ​២០០៤​កែង​និង​ផ្លូវ​១០១៩​ក្នុង​សង្កាត់​អូរ​បែកក្អម​ខណ្ឌ​សែន​សុខ​កាលពី​ម៉ោង​១១​យប់​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០២០​។​

​សាក្សី​បានឱ្យដឹងថាៈ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ហ្វ​ត​ពាក់​ផ្លាកលេខ​ភ្នំពេញ​2BF5215​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​១០១៩​ក្នុង​ល្បឿន​លឿន​។​លុះ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​រថយន្ត​កូរ៉េ​ពាក់​ផ្លាកលេខ​ភ្នំពេញ​2V0010​ក្នុង​ល្បឿន​លឿន​ដូចគ្នា​បាន​បុក​គ្នា​ចំ​ពីមុខ​បណ្ដាលឱ្យ​រថយន្ត​កូរ៉េ​ក្រឡាប់​ផ្ងារ​កង់​ម្ខាង​ចំណែក​រថយន្ត​ហ្វ​តរង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *