Uncategorized

យុវជនជើងខ្លាំង២ក្រុមដេញវាយគ្នាស្លាប់ម្នាក់ចូលគុកម្នាក់នៅស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ​៖​យុវជន​ជើង​ខ្លាំង​២​ក្រុម​គ្រាន់តែ​ក្រុម​១​ទៀត​ជិះ​កាត់មុខ​កន្លែង​ខ្លួន​ផឹកស៊ី​ក៏​បង្កើត​ការ​ចោទថា​ជិះ​កាច់រឹក​កាច់រាង​ធ្វើឱ្យ​ក្រុម​ខ្លួន​ខឹង​ហើយ​ឈានដល់​ជិះ​ម៉ូតូ​តាម​វាយ​សំពង​គ្នា​យ៉ាង​ព្រៃផ្សៃ​។​ហេតុ​ការណ៍​នេះ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​ត្រូវ​ចាប់ខ្លួន​ទៅ​ដាក់គុក​ម្នាក់​។​អំពើ​ហឹ​ង្សា​រ​របស់​ក្មេង​ទំនើង​នោះបាន​កើតឡើង​ខាង​ត្ប​ង​ភូមិ​ភ្នំ​ជញ្ជាំង​ឃុំ​ជប់​វា​រី​ស្រុក​ព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ​កាលពី​ល្ងាច​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០២០​។​

​លោក​វរសេនីយ៍​ឯកមាស​ប្ញ​ទ្ធី​អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ​បានឱ្យដឹងថា​៖​ជនដៃដល់​មានឈ្មោះ ច័ន្ទ សេរី​វ​ឌ្ឍ​នា​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​/​ឃុំ​ខាងលើ​។​ចំណែក​ជនរងគ្រោះ​របួស​ធ្ងន់ ហើយ​បន្ទាប់មក​បាន​ស្លាប់​មានឈ្មោះ​សុខ ណា​ថា​ន់ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ រសនៅ​ភូមិ​ស្ទឹង​ចាស់ ឃុំ​គយ​ម៉ែង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​នៅ​មុនពេល​កើតហេតុ​ជនដៃដល់ ឈ្មោះ ច័ន្ទ សេរី​រី​វ​ឌ្ឍ​នា​និង​បក្ខ​ពួកគេ​៣​នាក់​ទៀត មាន​១៖ ឈ្មោះ ហុក វាសនា ហៅ​ស្តៅ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ។​២៖ ឈ្មោះ កែវ ចាំង​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ និង​៣៖ ឈ្មោះ ស៊ុយ លឹម​ហាំង​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ។​ទាំង​៣​នាក់​រស់​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ​។​
​លោក​បាន​បន្តថា​៖​ក្រុម​ក្មេង​ទំនើង​បង្ក​បាន​កំពុង​អង្គុយ​ផឹកស្រា​បៀរ​នៅ​ចំណុចកើតហេតុ​ក៏​ស្រាប់​តែមាន​ក្មេង​មួយក្រុម​ទៀត​បើក​ម៉ូតូ​កាត់មុខ​ហើយ​បង្កើត​ការ​ចោទ​ទៅ​ក្រុម​ជនរងគ្រោះ​ថា​បាន​បើក​ម៉ូតូ​កាច់រឹក​កាច់រាង​ដាក់​ពួកខ្លួន ។​ភ្លាមៗ​នោះ​ឈ្មោះ​ហុក វាសនា បាន​បើក​ម៉ូតូ​ដឹក​ឈ្មោះ​ចាន់​សេរី​វ​ឌ្ព្យ​នា ជា​ជន​ដៃ ដេញតាម​ពីក្រោយ ដោយមាន​កាន់ដំបង​ប្ញ​ស្សី មួយ​កំណាត់​ដេញ​វាយ​ឈ្មោះ​សុខ​ណា​ថា​ន់ ចំក្បាល​ផ្នែក​ខាងក្រោយ​រងរបួស​ធ្ងន់​បណ្តាលឱ្យ​ដួល​ទៅលើ​ផ្លូវជាតិ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *