បាត់ដំបង៖កម្លាំងនគរបាលខេត្តកាលពីព្រឹកថ្ងៃទី៥ខែមិថុនាឆ្នាំ២០២០បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពីបទរំលោភសេន្ថវៈកូនខ្លួនឯងបង្កើតបានសម្រេច៥លើក។ហេតុការណ៍នេះកើតឡើងកាលពីពេលថ្មីៗនេះស្ថិតនៅក្បែរជើងភ្នំ១៥០ក្នុងភូមិសាស្ត្រភូមិដង្គត់ធ្នង់ឃុំតាគ្រាម ស្រុកបាណន់។
មន្ត្រីនគរបាលស្រុកបាណន់បានឱ្យដឹងថាឪពុកដែលរំលោភកួនឯងមានឈ្មោះភី សំណាងហៅខុមអាយុ៤០ឆ្នាំ។ចំណែកកូនស្រីដែលរងគ្រោះមានឈ្មោះខ.ណ.អាយុ១៥ឆ្នាំរស់នៅភូមិឃុំកើតហេតុ។ក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថាក្រោយពេលម្តាយនាងបានចុះចេញពីផ្ទះទៅមានប្តីថ្មីនៅស្រុករតនៈមណ្ឌល។
តាំងពីខែមីនាមកឪពុកនាងបានលួងលោមនាងនិងគំរាមចាប់រំលោភជាបន្តបន្ទាប់រហូតបានសម្រេច៥លើក។ដោយទ្រាំមិនបាននាងបានរត់ចេញពីផ្ទះទៅសុំជ្រកកោននឹងផ្ទះអ្នកភូមិដោយប្រាប់អ្នកជិតខាងថាឪពុកនាងចាប់រលោភជាច្រើនលើក។ទើបអ្នកភូមិប្តឹងប៉ូលិសប៉ុស្តិ៍តាគ្រាមឱ្យចាប់ខ្លួនតែម្តង។
ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានរំលោភកូនស្រីរបស់ខ្លួនមែនបានតែ៣លើកទេ។មន្ត្រីដដែលបានបញ្ជាក់ថាក្រោយជនសង្ស័យសារភាពរួចមកជំនាញបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕