Uncategorized

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពីបទជួញដូរគ្រឿងញៀន

 

បាត់ដំបង​៖​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២០​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​រក្សាទុក​ដឹកជញ្ជូន​ឬ​ជួញដូរ​គ្រឿងញៀន​។​ក្រោយពេល​កម្លាំង​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០២០​នៅ​ចំណុច​ក្រុមទី​២​ភូមិ​តា​ស្តា​ឃុំ​តា​ស្តា​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​។​

លោក​វរសេនីយ៍ឯក​ពេជ្រ​សា​រ៉ែ​ន​អធិការនគរបាល​ស្រុក​សំពៅ​លូន​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ហៀ​ង​សុ​កូ​ណា​ល់​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​វត្ថុតាង​ដែល​ចាប់យក​បាន​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនូ​ន​១​ថង់​ទម្ងន់​០,៤៤​ក្រាម​ថ្នាំញៀន​ប្រភេទ​មរ​តំ​ហ្វេ​តា​មីន​(​យ៉ាម៉ា​WY)​ចំនួន​៤​គ្រាប់​ទម្ងន់​០,៣៤​ក្រាម​។​

លោក​វរសេនីយ៍ទោ​សុខ​និមល​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បញ្ជាក់ថា​ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួចមក​លោកស្នងកា​រ​ខេត្ត​បាន​បញ្ជា​ឱ្យ​កុ​ម្លាំ​ង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិ​វិធិ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *