អន្តរជាតិ៖កងនាវាចរអាមេរិកនិងតៃវ៉ាន់បាននិយាយថា៖នាវាចម្បាំងអាមេរិកមួយគ្រឿងបានឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ដ៏រសើបកាលពីថ្ងៃព្រហស្បតិ៍ទី៤មិថុនាឆ្នាំ២០២០នេះចំថ្ងៃខួបលើកទី៣១នៃការបង្ក្រាបរបស់ចិនទៅលើក្រុមបាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងនិងជុំវិញទីលានធានអានមេន ។
ប្រទេសចិនដែលចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន មានការខឹងសម្បារយ៉ាងខ្លាំង ចំពោះរដ្ឋបាល លោក ដូណាល់ ត្រាំ ដែលបានបង្កើនការគាំទ្រដល់កោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង ដូចជា ការលក់អាវុធកាន់តែច្រើននិងការល្បាតរបស់អាមេរិកនៅក្បែរតោះតៃវ៉ាន់។ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយកាលពីថ្ងៃសុក្រថា នាវាចម្បាំងអាមេរិកបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់តូចចង្អៀត ដែលបំបែកកោះតៃវ៉ាន់ពីចិនដីគោក ឆ្ពោះទៅភាគខាងត្បូង ។
កងកម្លាំងប្រដាប់អាវុធរបស់តៃវ៉ាន់បានត្រួតពិនិត្យនាវានោះដែលខ្លួនបានពិពណ៌នាថាកំពុងស្ថិតនៅក្នុងបេសកកម្មធម្មតាមួយ ដោយមិនបានផ្តល់ព័ត៌មានលម្អិតទេ ។ នាវាចម្បាំងអាមេរិកប៉ាស៊ីហ្វិក នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន បានដាក់ឈ្មោះនាវានោះថា USS Russell ៕