Uncategorized

គោយន្តកន្ត្រៃបើកបុកអ្នកថ្មើរជើងឆ្លងផ្លូវបណ្ដាលឲ្យស្ត្រីចំណាស់ស្លាប់

 

​​សៀមរាប​៖​ស្ត្រី​ចំណាស់​ម្នាក់​បាន​ដើរ​ឆ្លងផ្លូវ​ត្រូវ​គោយន្ត​កន្ត្រៃ​បុក​បណ្តាល​ឱ្យស្លាប់​នៅនឹងកន្លែង​។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅលើផ្លូវ​ក្រាល​កៅស៊ូ​ក្នុងភូមិ​ស្រះ​ឃុំ​រើ​ល​ស្រុក​ពួក​ខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២០​។

​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក បាន​ឱ្យដឹងថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ គោយន្ត​កន្ត្រៃ​ម៉ាក​គូ​បូ​តា​ពណ៌​ក្រហម​បើកបរ​ដោយ​ឈ្មោះ​ចក់​ខេន​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​ប្ញ​ស្សី​ឃុំ​រើ​ល​ស្រុក​ពួក​ខេត្តសៀមរាប​។​បាន​បើក​បុក​ជនរងគ្រោះ​ឈ្មោះ ស៊ិន សែត ភេទ​ស្រី អាយុ​៨៣​ឆ្នាំ​រស់នៅ​ភូមិ​ស្រះ​ឃុំ​រើ​ល​ស្រុក​ពួក​ខេត្តសៀមរាប​ពេលដែល​ជនរងគ្រោះ​បាន​ដើរ​ឆ្លងផ្លូវ​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *