Uncategorized

បញ្ជូនជនជាតិឥណ្ឌូនេស៊ីម្នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

 

​ព្រះសីហនុ​៖​នៅ​ពី​ព្រឹក​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២០​កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។​ជនសង្ស័យ​ឈ្មោះ​ហ្វៀ​ល​ម៉ាន់​ស៊ូ​ជី​តូ​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ជនជាតិ​ឥណ្ឌូនេស៊ី​មុខរបរ​បុគ្គលិក​កាស៊ីណូ​រួម​នឹង​វត្ថុតាង​មួយចំនួនធំ​។​

​ក្រោម​ការដឹកនាំ​តាម​បញ្ជា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ហេង​ប៊ុន​ទី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​បង្ក្រាប​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ស្ថិត​ក្រុមទី​៩​ភូមិ​៥​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​វត្ថុតាង​រួមមាន​ម្សៅ​ស​ថ្លា​ចំនួន​៣៩​កញ្ចប់​,​ម្សៅ​ពណ៌​ស​ប្រភេទ​ខេ​ចំនួន​៣​កញ្ចប់​,​ថ្នាំ​គ្រាប់​ពណ៌​ផ្ទៃមេឃ ចំនួន​២១​គ្រាប់​, ថ្នាំ​គ្រាប់​ចំនួន​១៧​បន្ទះ​,​ដប​ជក់​ចំនួន​១,​ដែកកេះ​ចំនួន​៤,​ជញ្ជីង​ចំនួន​១,​ក្បាល​ផ្សារ ចំនួន​១,​ប្រាក់​ដុល្លារ ចំនួន​១៦៥$,​ខ្សៀ​ជក់ ចំនួន​១១​និង​ថង់​មួយចំនួន​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *