Uncategorized

ឆ្លងចរន្តសឡាឆេះផ្សែងហុយទ្រលោមនិងសាយភាយអាស៊ីត

 

​ភ្នំពេញ​៖​ឃ្លាំង​ស្តុក​ទូរ​អាគុយ​សឡា​រប​ស់ម​ន្ត្រី​រដ្ឋាក​ទឹក​ស្វា​យ័​ត្ន​ម្នាក់​ត្រូវបាន​អគ្គិភ័យ ឆាបឆេះ​ផ្សែងហុយ​ទ្រលោម​និង​សាយភាយ​អាស៊ីត​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយគ្រឿង​ទៅ​បាញ់​ពន្លត់​។​ទោះបីជា​យ៉ាងណា​ភ្លើង​ពុំ​ឆេះ​ជា​អ​ណ្តា​ត់​ភ្លើង នោះទេ ។​
​ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​ថ្ងៃត្រង់​ទី​៥​ខែមិថុនា​ឆ្នាំ​២០២០​ក្នុងភូមិ​អន្លង់​ក្ងាន​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​។​ទីតាំង​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន​ទំហំ​ប្រមាណ​៦​ម៉ែត្រ​គុណ​៤​ជ្រុង​ជាឃ្លាំង​ទុក​ទូរ​អាយុ​សឡា​និង​កម្មករ​ស្នាក់​នៅក្នុង​បរិវេណ​ផ្ទះ​ដែលមាន​ម្ចាស់​ឈ្មោះ​ឈន​ឆាន​ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ​ជា​មន្ត្រី​រដ្ឋាករទឹក​ស្វា​យ័​ត្ន​ភ្នំពេញ ។​

​តាម​ព័ត៌មាន​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ ខណៈពេល ដែល​ម្ចាស់ផ្ទះ ពុំ​នៅ មានតែ​អ្នកបម្រើ និង​បងប្អូន​។​ស្រាប់តែ​ភ្លើង​បាន​ឆេះ​ហុយ​ទ្រលោម​ចេញពី​ក្នុង​កូន​ផ្ទះ​ដែលជា​កន្លែង​ឃ្លាំង​សម្រាប់​ដាក់​ទូរ​អាគុយ​សឡា​។​ភ្លាមៗ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល់​ដល​អ្នកភូមិ​និង​អាជ្ញាធរ​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយគ្រឿង​ទៅ​អន្តរាគមន៍​។​ដោយសារតែ​ការ​ឆាប​អាគុយ​នោះ​ធ្វើ​ជាតិ​អាស៊ីត​បាន​សាយភាយ​មក​ខាងក្រៅ ។​
​តាម​ម្ចាស់ផ្ទះ​ឱ្យដឹងថា​កាលពី​ថ្ងៃទី​៤​ខែមិថុនា​ជាង​ក៏បាន​ទៅ​រៀបចំ​ត​អាគុយ​ភ្ជាប់​ទៅនឹង​ផ្ទាំង​សឡា​ដែល​ដាក់​បន្ថែម​នៅ​ដំបូលផ្ទះ​សង្ស័យ​ឆ្លង​ចរន្ត​បណ្តាលឱ្យ​ឆេះ​អាគុយ​តែម្តង​។​ម្ចាស់ផ្ទះ​បានឱ្យដឹង​ទៀតថា​ដោយសារតែ​ភ្លើង​ឆេះ​តែ​ដាច់​គាត់​ក៏បាន​រៀប​ដាក់​ផ្ទាំង​សឡា​ដើម្បី​ប្រើ​ភ្លើង​នៅក្នុង​ផ្ទះ​នៅពេល​ភ្លើង​អស់​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ​។​

​ក្នុងនោះ​គ្រាន់តែ​អាគុយ​សាកស​ឡា​តម្លៃ​ប្រមាណ​១​ម៉ឺន​ដុល្លារ​សង្ស័យ​ជាង​ដែល​មក​ត​បន្ថែម​សឡា​ខុស​បច្ចេកទេស​បានជា​ឆ្លង​ចរន្ត​ឆេះ​បែបនេះ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *