Uncategorized

រថយន្តបើកបុកអ្នកជិះម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់ពេលចេញពីធ្វើការរោងចក្រ

 

​ខេត្ត​ព្រះសីហនុ​៖​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដោយមាន​រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នា​ក់បាន​ស្លាប់​ពេលចេញ​ពី​ធ្វើការ​រោងចក្រ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩៩​និង​២០០​ភូមិ​អូរ​តាសេក​ឃុំ​អូរ​ឧ​ញ៉ា​ហេង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​កាលពី​យប់​ថ្ងៃទី​២១​ធ្នូ​២០២០​។​
​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​៖​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​រវាង​រថ​យន្ដ​ធំ​មិន​ស្គាល់​ម៉ាក​និង​អត្តសញ្ញាណ​អ្នកបើកបរ​។​រថយន្ត​នេះ​បាន​ប៉ះ​ជាមួយ​ម៉ូតូ​ម៉ា​កវេ​វ​ពណ៌​ខ្មៅ​គ្មាន​ផ្លាកលេខ​ទិសដៅ​ផ្ទុយគ្នា​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​គីម​សារី​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ជា​កម្មករ​រោងចក្រ​។​​ជនរងគ្រោះ​នៅ​ភូមិ​ស្រែ​ចាម​ក្រោម​ឃុំ​អូរជ្រៅ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​(​ស្លាប់​)​។​ក្រោយ​កើតហេតុ​ភាគី​ខាង​រថយន្ត​បាន​បើក​រត់គេច​បាត់​សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​រក​អ្នកបើកបរ​រថយន្ត​យកមក​ផ្តន្ទាទោស​តាមច្បាប់ ៕​សហការរី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *