Uncategorized

បុរសម្នាក់ដាច់ដៃម្ខាងដោយដៃចូលក្នុងឧបករណ៍កៀនសំរាមរថយន្ត

ព្រះសីហនុ៖ កម្មករប្រមូលសំរាមម្នាក់បានដាច់ ដៃម្ខាងដោយសាររថយន្តកៀបសំរាមបញ្ចូលក្នុងរថយន្តបានកៀបជាប់មិនអាចមានអ្នកជួយបាន។ករណីនេះបានកើតឡើង នៅតាមផ្លូវ ជាតិលេខ៤ជិតប្រជុំជនផ្សារវាលរេញ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញស្រុកព្រៃនប់ ខេត្តព្រះសីហនុនៅម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី២២ខែមិនាឆ្នាំ ២០២១ ។
មន្ត្រីអាជ្ញាធរបានឱ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះទួច ទីន ភេទប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។ជនរងគ្រោះ បានរងរបួសធ្ងន់ដាច់ដៃស្តាំមួយកំណាត់ បន្ទាប់ពីកម្មកររួបនោះបានបំពេញការងារប្រមូលសំរាមលើកដាក់ លើរថយន្តសំរាម ខណៈ រថយន្តកៀបសំរាមហើយក៏ជ្រុលកៀបជាប់ដៃម្ខាងបណ្តាលឱ្យដាច់តែម្តង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *