ព័ត៌មានសន្តិសុខសង្គម

ក្រុមក្មេងទំនើងជិះម៉ូតូ២គ្រឿងមានដែកបំពង់ទីបវាយមនុស្ស៤នាក់ឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ក្រុមក្មេងទំនើងជិះម៉ូតូ២គ្រឿងមានដែកបំពង់ទីបបានវាយទៅលើក្រុមយុវជនប្រុស-ស្រី៤នាក់ ជិះម៉ូតូ១គ្រឿងឌុបគ្នា បណ្តាលឱ្យរងរបួសធ្ងន់។ ករណីនេះកើតឡើងនៅមុខវត្តពោធិញាណស្ថិតតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ដង្កោខណ្ឌដង្កោកាលពីរំលងអធ្រាត្រចូលថ្ងៃទី២២ខែមីនាឆ្នាំ២០២១។
នារីរងគ្រោះម្នាក់ក្នុងចំណោម៤នាក់បានប្រាប់អ្នកសារព័ត៌មានថា៖ ពួកនាងបានជិះម៉ូតូ១គ្រឿងមានគ្នា៤នាក់។ពួកនាងបានធ្វើដំណើរចេញពីកន្លែងខួបកំណើត ក្មួយនៅខណ្ឌឫស្សីកែវ ស្រាប់លេចមុខក្រុមក្មេងទំនើងមួយក្រុម ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយកំណាត់ដែកបំពង់ទីប។ពួកវាបានវាយមកលើពួកនាងទាំងបួននាក់ ដោយមិនដឹងមូលហេតុ បណ្តាលឱ្យរងរបួសទាំងអស់គ្នា។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងធ្វើកំណត់ហេតុ និងយកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីវែកមុខក្រុមជនបង្កហិង្សា យកមកផ្តន្ទាទោសតាមច្បាប់ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *