ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់អាយុ៥ឆ្នាំ ទៅលេងទឹកស្រះបណ្ដាលឲ្យលង់ស្លាប់

ក្រចេះ៖ក្មេងប្រុសម្នាក់អាយុ៥ឆ្នាំបាន ទៅលេងទឹកស្រះចិញ្ចឹមត្រី ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះបណ្ដាលឱ្យលង់ស្លាប់នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ។
ពលរដ្ឋបានឱ្យដឹងថា៖ក្មេងរងគ្រោះឈ្មោះ ថន សុខម៉េង ភេទប្រុស អាយុ ៥ឆ្នាំទីលំនៅភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។មូលហេតុ៖ ក្មេងរងគ្រោះទៅលេងទឹកស្រះចិញ្ចឹមត្រីនិងមិនចេះហែលទឹក ទើបបណ្តាលឱ្យលង់ទឹកស្លាប់។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យធ្វើកោសល្យវិច័យ និងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *