ព័ត៌មានជាតិ

លោក សិទ្ធិ ឡោះ អញ្ជើញជួបសំណេះសំណាលសមាជិកសមាជិកាបក្ស និងប្រជុំត្រួតពិនិត្យផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ នៅឃុំគាំ ស្រុកស្វាយចេក

 

​បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៣ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារខ២៧ ចុះមូលដ្ឋានស្រុកស្វាយចេក បានអញ្ជើញជួបសំណេះសំណាលសមាជិកសមាជិការបក្ស និងដឹកនាំប្រជុំត្រួតពិនិត្យផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី ៧ នៅឃុំផ្គាំ ស្រុកស្វាយចេក ។

ការប្រជុំនេះមានការអញ្ជើញចូលរួម ពីលោក លឿង សុភក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក លោក ដា តឹង ក្រុមប្រឹក្សាស្រុកស្វាយចេក លោក ចាប សុផា ប្ញទ្ធិ ប្រធាន ក្រុមការងារចុះជួយឃុំផ្គាំ រួមអនុប្រធាន និងប្រធានសមាជិកសមាជិការបក្សឃុំភូមិ ។

លោក សិទ្ធិ ឡោះ ក៏បានជម្រុញគណកម្មារធិការបក្ស ឃុំ ភូមិ ត្រួតពិនិត្យ គ្រប់គ្រងសមាជិកបក្សខ្លួនឱ្យបានល្អ និងជូនប័ណ្ណព័ត៌មានដល់សមាជិករបស់គណបក្សប្រជាជន និងត្រូវដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក។ ស្នើសុំបន្តធ្វើចលនាដើម្បីចូលរួមអូសទាញយុវជនចូលរួមគណបក្សប្រជាជនបន្តទៀត ។ ត្រូវមាន សាមគ្គីភាពឯកភាពផ្ទៃក្នុង ដើម្បីសម្រេចគោលដៅនិងការបោះឆ្នោតឱ្យបាន ១០០% នាពេលខាងមុខ ។

ទន្ទឹមគ្នានោះ លោក សិទ្ធិ ឡោះ ក៏បាននាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ ជូន សមាជិក សមាជិកា ចំនួន ៤២នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ចំនួន ២០,០០០រៀល (ពីរមុឺនរៀន) ផងដែរ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *