សៀមរាប ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៨:០០នាទី នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំគណៈស្នងការ ស្តីពីការរៀបចំផែនការ ការងារចាំបាច់មួយចំនួន និងត្រៀមកម្លាំងប្រចាំបញ្ជា ២៤ម៉ោង លើ២៤ម៉ោង ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ៕