ព័ត៌មានសន្តិសុខសង្គម

ចាប់បុរសម្នាក់អាយុជិយ៨០ឆ្នាំ ពីបទរំលោភក្មេងស្រីវ័យ១២ឆ្នាំ បានសម្រេច៦ដង

សៀមរាប៖កម្លាំងនគរបាលស្រុកអង្គរជុំបានចាប់បុរសចំណាស់ម្នាក់ ពីបទរំលោភសេពសន្ទវៈ លើក្មេងស្រីជាអនីតិជនក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ម្ដាយក្មេងស្រីរងគ្រោះដែលប្តឹងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យឈ្មោះ ម៉ៃ មៀន អាយុ៧៤ឆ្នាំនៅស្រុកអង្គរជុំ ខេត្តសៀមរាប។ចំណែកក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា។ផ្អែកតាមការស្តាប់ចម្លើយរបស់ជនសង្ស័យ បាន សារភាពថា ខ្លួនពិតជាធ្លាប់បានរួមភេទជាមួយក្មេងរងគ្រោះ ពិតប្រាកដមែន។ គឺរយៈពេល២ខែមកម្លេះហើយ ដោយបានសម្រេចដល់ទៅ៦ដង។ ករណីនេះនគរបាលស្រុកអង្គរជុំបាន កសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *