ព័ត៌មានសន្តិសុខសង្គម

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកជាមួយម៉ូតូ បណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង

 

ពោធិ៍សាត់៖ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុករថយន្តករណីនេះកើតឡើង នៅលើកំណាត់ផ្លូវលេខ១៥៥ នៅចំណុចម្តុំមុខផ្ទះឈ្មោះ ប៉ាល់ ស៊ីឡាយ ស្ថិតនៅក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង៦និង២៥នាទីល្ងាច ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមាន រថយន្ត ០១ គ្រឿង ម៉ាកដេវ៉ូ (DAEWO) ពណ៌ឈាមជ្រូក ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 3F-7768 ជាប្រភេទរថយន្តដឹកខ្សាច់ភ្លៅបួន បើកបរក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមាន ម៉ូតូ០១គ្រឿង ម៉ាកហុងដា វ៉េវអាល់ហ្វា ពណ៌ទឹកសមុទ្រ ផលិតឆ្នាំ២០១៤ គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីលិចទៅកើត ច្រាសទិសគ្នា បានជិះទៅបុករថយន្តខាងលើនោះ បណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់នៅហ្នឹងកន្លែង ។

លោកវរសេនីយ៍ទោ គឹម វិចិត្រ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានបញ្ជាក់ឲ្យដឹងថា ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋអំពីករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ កម្លាំងបានចុះដល់កើតហេតុ ជួយអន្តរាគមន៍ និងបញ្ជៀសកុំឲ្យមានការកកស្ទះ ។

លោកអធិការរង បានបន្តថា ជនរងគ្រោះជាអ្នកបើកបរម៉ូតូមានឈ្មោះ ហ៊ុល ញ៉ាញ់ ភេទប្រុសអាយុ ៦៤ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ព្រែក៣ ឃុំ សំរោង ស្រុកភ្នំក្រវាញ មុខរបរកសិករ ស្លាប់នៅកន្លែងកើតហេតុ រីឯអ្នកបើកបររថយន្តមានឈ្មោះ ស្វាយ ហុងលី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរអ្នកបើកបរ រស់នៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ករណីចរាចរណ៍ខាងលើ កើតឡើងដោយកត្តា អ្នកបើកបរម៉ូតូមិនប្រកាន់ស្តាំ និងបើកបរក្នុងស្ថានភាពស្រវឹង តុល្យភាពនៃការខូចខាត បណ្តាលអោយស្លាប់០១នាក់ប្រុស ខូចម៉ូតូ០១ គ្រឿង រីឯសាកសពយើងបានប្រគល់ជូនទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាង និង អ្នកបើកបររថយន្ត យើងឃាត់ខ្លួននឹងយកមកអធិការដ្ឋាននគរបាលស្រុក ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *