ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចតាមចាប់ជនដៃដល់បានហើយ ពីបទប្រើកាំបិតប៉័ងតោកាប់ប្រហារ ឲ្យជនរងគ្រោះរងរបួសធ្ងន់

 

ភ្នំពេញ ៖ នៅ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤បានស្រាវជ្រាវករណីប្រើប្រាស់អំពើហិង្សាដោយជនសង្ស័យម្នាក់ប្រើកាំបិតប៉័ងតោកាប់ប្រហាលើជនសង្ស័យម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ នៅខណ្ឌទួលគោក ។
មន្ត្រីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបានឱ្យដឹងថា៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានស្រាវជ្រាវ និងឈានដល់ការបង្ក្រាបករណីប្រើប្រាស់អំពើហិង្សានេះដោយដំបូងជនសង្ស័យម្នាក់បានយកខ្សែក្រវាត់ និងកាំបិតប៉័ងតោកាប់ប្រហារបណ្ដាលឲ្យជនរងគ្រោះម្នាក់រងរបួសធញងន់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញហើយរត់គេចចខ្លួនបាត់។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដោយមានការចូលរួមសហការពីអធិការដ្ឋាននគរបាលខណ្ឌលគោក និងកម្ាំងនគរបាលខណ្ឌ៧មករា។
ជនសង្ស័យឈ្មោះ សុខ សេន អាយុ៣១ឆ្នាំ ស្នាក់នៅអាគារទី២ បន្ទប់១០B ជាន់ទី៦ ផ្លូវលេខ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
វត្ថុតាងដកហូត កាំបិតប៉័ងតោ ដែលប្រើសម្រាប់ធ្វើសកម្មភាព ខណៈខ្សែក្រវាត់ជនសង្ស័យបានបោះចោល។ ជនសង្ស័យត្រូវបានរកឃើញមានសារធាតុញៀនក្នុងខ្លួនផងដែរ។
បច្ចុប្បន្នកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងបន្ដសាករសួរនាំជនសង្ស័យ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *