ព័ត៌មានសន្តិសុខសង្គម

ចាប់មុខសញ្ញាលួចម៉ូតូម្នាក់ នៅស្រុកថ្មគោល

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញស្រុក បានចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនមុខសញ្ញាលួចម៉ូតូប្រជាពលរដ្ឋម្នាក់ នៅស្រុកថ្មគោល កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០4 នៅក្នុងបរិវេណសាលារៀនអនុវិទ្យាល័យជ្រោយស្តៅ ស្ថិតក្នុងក្រុមទី១២ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០៤ ។
ប្រភពដដែលបន្តថាករណីលួច ម៉ូតូនេះបានកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ឡឹង សុផានី ភេទស្រី អាយុ៥៥ឆ្នាំ មានទីលំនៅភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ម៉ូតូម៉ាកហុងដាឃ្លិច ស៊េរី២០១៥ ពណ៌សផ្លាកស្លាកលេខបាត់ដំបង1AT-9767។ ខណៈពេលជនរងគ្រោះជិះយកមកចតទុកនៅមុខទីចាត់ការ ហើយដកសោម៉ូតូទុកក្នុងប្រអប់ក្បាលម៉ូតូ រួចក៏ចូលទៅក្នុងទីចាត់ការ។ ក្រោយមកក៏ត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចតែម្ដង។
ក្រោយពីទទួលបណ្តឹងជនរងគ្រោះកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រីង នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ បានកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនបុរសសង្ស័យម្នាក់ឈ្មោះ ចាន់ រ៉ាវី អាយុ២៧ឆ្នាំ មានទីលំនៅភូមិកៀកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ។
ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពលួចយកម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែន ។ ចំណែកវត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូ១គ្រឿងរបស់ជនរងគ្រោះ ។នៅព្រឹកថ្ងៃអង្គារទី២២ ខែតុលា ឆ្នាំ២០២៤នេះ កម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *