ព័ត៌មានសន្តិសុខសង្គម

កម្លាំងកនគរបាលព្រហ្មទណ្ឌតកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីមួយលួចម៉ូតូ

 

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៧:៣០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំណុចម្តុំសូរិយាម៉ល ផ្លូវលេខ៥១ សងា្កត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ពាក់ព័ន្ធបទល្មើសលួចយកម៉ូតូ ប្រព្រឹត្តនៅចំណុចក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ភូមិ៩ ផ្លូវព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

ជនសង្ស័យឈ្មោះ លី សុខបញ្ញា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួលជាន់ទី៤ ផ្លូវលេខ១២៨ ភូមិ១០ សង្កាត់មិត្តភាព ខណ្ឌ៧មករា។

សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ស ឡើងសេរីទៅជាពណ៌ ខៀវ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ១GB-៧៥៧៣។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *