ព័ត៌មានសន្តិសុខសង្គម

ម៉ូតូបុកជាមួយម៉ូតូ បណ្ដាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់នៅស្រុករ៉ាល់

ម៉ូតូបុកជាមួយម៉ូតូបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅស្រុកឱរ៉ាល់
កំពង់ស្ពឺ៖គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបុកជាមួយម៉ូតូបណ្តាលឱ្យមនុស្ស ម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍នេះនៅលើផ្លូវជាតិលេខ៤៤ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ក្នុងភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី២១ ខែកញ្ញា។សាក្សីបានឱ្យដឹងថា មុនកើតហេតុម៉ូតូម៉ាកហុងដាឃ្លីកអ្នកបើកបរឈ្មោះសេង ផេងយូ អាយុ១៥ឆ្នាំរស់នៅភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
បើកមកដល់កន្លែងខាងលើក៏មានម៉ូតូម៉ាកហុងដាវ៉េវ អ្នកបើកបរដោយឈ្មោះយួន យឿន អាយុ៧៩ឆ្នាំនៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបុកគ្នាពេញទំហឹងបណ្ដាលឱ្យឈ្មោះ យួន យឿនស្លាប់និងឈ្មោះ សេង ផេងយូ រងរបួសធ្ងន់។ចំណែកម៉ូតូទាំង២គ្រឿងខូចខាតយ៉ាងដំណំ។ក្រោយមកសមត្ថកិច្ចបានយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីកបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *