ព័ត៌មានសន្តិសុខសង្គម

រថយន្តទំនើបបុកគ្នាពេញទំហឹង ១គ្រឿងត្រឡាប់ ១ទៀតបុកហាងកាហ្វេ

ភ្នំពេញ៖រថយន្តLEXUS បើកយ៉ាងលឿនបុកជាមួយរថយន្តHILUX ពេញទំហឹងក៏ហោះបុកចូលហាងកាហ្វេមួយរងការខូចខាតយ៉ាងដំណំ។រីឯរថយន្តLEXUSក្រឡាប់ផ្ងារកង់ផ្ងារកង់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៦អារ ខណ្ឌជ្រោយចង្វាកាលពីរំលងអាធ្រាត្រចូលថ្ងៃទី៩ ខែមករា។ អ្នកនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញរថយន្តម៉ាកHILUXREVO ផ្លាកលេខភ្នំពេញ2BQ-8772បើកតាមផ្លូវជាតិលេខ៦អារពីកើតទៅលិចហើយក៏បានបត់ត្រឡប់ក្រោយ។
ពេលបត់ស្រាប់តែមានរថយន្តម៉ាកLEXUS NX200T ផ្លាកលេខភ្នំពេញ 2BC-1269បើកមកពីមុខយ៉ាងលឿនហ្រ្វាំងមិនទាន់ក៏ជ្រុលបុករថយន្ត HILUXREVOចំកង់ក្រោយពីចំហៀងខាងស្តាំ ពេញទំហឹងរួចហោះទៅបុកទម្លុះជញ្ជាំងហាងការហ្វេមួយបណ្តាលខូចខាតទ្វារនិងសម្ភារជាច្រើន។
ចំណែកឯរថយន្តLEXUS NX200T ក្រឡាប់ផ្ងារកង់ឡើងលើតែមិនបង្កឱ្យមានគ្រោះថ្នាក់ប៉ះពាល់ដល់ជីវិតមនុស្សទេ។ក្រោយមកផ្នែកចរាចរណ៍បានចុះមកយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅនគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *