ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកម៉ូតូពីក្រោយ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ

កំពង់ស្ពឺ៖គ្រោះថ្នាក់ចរាចរណ៍មួយបង្កពីរថយន្តទំនើបបើកក្នុងល្បឿនលឿនបានបុកម៉ូតូធុនធំពីក្រោយបណ្តាលឱ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
សមត្ថកិច្ចបានឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែមករានេះថា ហេតុការណ៍ខាងលើបានកើតឡើងនៅលើផ្លូវលេខ១៤៣ ក្នុងភូមិទន្លាប់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃទី៨ ខែមករា។ មុនកើតហេតុមានរថយន្តម៉ាកតូយូតាកាមរីផ្លាកលេខភ្នំពេញ 2AE-7756 បើកតាមផ្លូវលេខ១៤៣ពីជើងត្បូង។
មកដល់កន្លែងខាងលើបានបុកម៉ូតូធុនធំម៉ាកហុងដា CB គ្មានផ្លាកលេខចំពីក្រោយពេញទំហឹងបណ្តាលឱ្យអ្នកបើកម៉ូតូឈ្មោះ សោម រតនា អាយុ ៤២ឆ្នាំនៅភូមិ ឃុំខាងលើបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ចំណែកតៃកុងរថយន្តមិនស្គាល់អត្តសញ្ញាណទេព្រោះក្រោយមានគ្រោះថ្នាក់បានទុករថយន្តចោលរួចរត់គេចខ្លួនបាត់។
បន្ទាប់ពីកើតហេតុនគរបាលបានចុះពិនិត្យវាស់វែងហើយបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។រីឯមធ្យោបាយទាំង២គ្រឿងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលនឹងចាត់ការបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *