ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចខេត្តស្វាយរៀង បញ្ជូនទស្ស័យ៧នាក់ទៅតុលាការ ជាមួយគ្រឿងញៀនជាង២គីឡូក្រាម

 

ស្វាយរៀង៖កម្លាំងនគរបាលខេត្តស្វាយរៀង កាលពីពេលថ្មីៗនេះបានស្រាវជ្រាវ ចាប់ជនសង្ស័យប្រុសស្រី៧នាក់ វៀតណាម៦នាក់និងខ្មែរម្នាក់ ជាមួយគ្រឿងញៀនជាង២គីឡូក្រាម ហើយបញ្ជូនទៅតុលាការ កាលពីថ្ងៃទី១២ខែធ្នូ។ការចាប់ខ្លួននៅ២ទីតាំងផ្សេងគ្នា ម្តុំផ្សាររាត្រី ក្នុងភូមិបាវិតកណ្តាល និងនៅផ្ទះជួលភូមិបាវិតលើ ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ដាង ជីជីហាង-ឈ្មោះ ឡេ ឌិនធៀ-ឈ្មោះ DOAN VAN DUNG-ឈ្មោះ PHAM THI KIM TIEN -ឈ្មោះ ង្វៀន ទឹកយី ។ ឈ្មោះ LE TUAN ANH ។ទាំង៦នាក់នេះជាជនជាតិវៀតណាម និងឈ្មោះ សេក បើ ជនជាតិខ្មែរ។ ក្រុមនេះអាយុពី២៥ដល់៣៣ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នកន្លែងខាងលើ។

ចំណែកវត្ថុតាងគ្រឿងញៀនចាប់បានមានច្រើនប្រភេទ សរុបចំនួន២គីឡូ៩៨៥,៤៨ក្រាម-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន៥គ្រឿង-ទូរសព្ទ៥គ្រឿង។បន្ទាប់ពីសាកសួរនិងកសាងសំណុំរឿងរួច ផ្នែកជំនាញបានបញ្ជូនក្រុមជនល្មើស រួមទាំងវត្ថុតាងទៅតុលាការខេត្តស្វាយរៀង ដើម្បីចាត់ការតាមច្បាប់៕

 

 

 

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *