ព័ត៌មានសន្តិសុខសង្គម

រថយន្តក្រុង១គ្រឿងចតចោល ត្រូវភ្លើងឆេះអស់ទាំងស្រុង មិនដឹងមូលហេតុ

ភ្នំពេញ៖រថយន្តក្រុងមួយគ្រឿង គេចតទុកចោលត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ អស់ទាំងស្រុង ម្ចាស់បានដាក់ការសង្ស័យថាអាចមានគេលួចដុតបុំផ្លាញ។
ហេតុការណ៍នេះបានកើតឡើងនៅមុខរោងចក្រផលិតផាស្អេបមួយកន្លែង ក្នុងភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីរំលងអធ្រាត្រចូលថ្ងៃទី១១ ខែមីនា។
ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តក្រុងមួយគ្រឿងត្រូវបានម្ចាស់យកមកទុកចោលនៅកន្លែងខាងលើជាយូរមកហើយរួចម្ចាស់មិនដឹងទៅណានោះទេ។លុះមកដល់ពេលកើតហេតុស្រាប់តែមានអណ្ដាតភ្លើងចេញពីរថយន្តឆេះយ៉ាងសន្ធោសន្ធៅតែម្តង។
ពេលភ្លើងកំពុងឆេះ សមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងទៅអន្តរាគមន៍ជួយបាញ់ពន្លត់ ទើបភ្លើងបានរលត់ទៅវិញ។ក្រោយពីនោះរថយន្តបានខូចខាតអស់ទាំងស្រុងតែមិនបង្កឱ្យមានមនុស្សរងគ្រោះថ្នាក់ទេ។ក្នុងករណីនេះដែរម្ចាស់សង្ស័យថាមានគេលួចដុត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *