ព័ត៌មានសន្តិសុខសង្គម

សង្ស័យប្រើគ្រឿងញៀនរត់ចូលបន្ទប់ខាងលក់ម៉ូតូ រួចចាក់គន្លឹះទ្វារជាប់

បាត់ដំបង៖បុរសម្នាក់សង្ស័យប្រើគ្រឿងញៀនហូសកម្រិត បានរត់ចូលហាងលក់ម៉ូតូមួយកន្លែង រួចសម្រុកចូលក្នុងបន្ទប់ចាក់គន្លឹះទ្វារជាប់បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍នេះបានកើតឡើងនៅត្រង់ផ្សារទំនើបបុរីថ្មី ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១០ ខែមីនា។ ម្ចាស់ហាងលក់ម៉ូតូបានឱ្យដឹងថា ដំបូងឡើយជនបង្កបានរត់មកពីខាងមុខផ្សារដោយសំដៅចូលហាងរបស់គាត់។ ភ្លាមនោះគាត់បានស្រែកហាមឃាត់ដែរតែបុរសរូបនោះមិនស្តាប់ រួចបន្តរត់ឡើងទៅលើជាន់ឡៅតឿហើយចូលក្នុងបន្ទប់ និងបានបិទគន្លឹះទ្វារជាប់មិនព្រមចេញវិញឡើយ។
ម្ចាស់ផ្ទះបានបន្តថា ឃើញសភាពមិនល្អដូច្នេះរូបគាត់ក៏បានរាយការណ៍ដល់កម្លាំងមូលដ្ឋានដើម្បីរកវិធីចូលក្នុងបន្ទប់នោះ។សមត្ថកិច្ចបានសម្រេចសម្រុកបុកទ្វារចូល និងបានប្រទូសរ៉ាយគ្នាមួយប្រាវទើបបង្ក្រាបបាន។
អ្នកស្រី ប៉េង គន្ធា ត្រូវជាម្តាយបុរសខាងលើបានឱ្យដឹងថា កូនប្រុសរបស់គាត់ចុងក្រោយនេះ មានសតិច្របូកច្របល់ខុសពីធម្មតា។ ចំណែកលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានឱ្យដឹងថា ជនបង្កមានសភាពបែកគ្រឿងញៀន។
ក្រោយពីណែនាំអប់រំផ្លូវចិត្ត ត្រូវម្តាយបានធានានាំយកទៅផ្ទះវិញនិងទូន្មានបន្ថែមទៀត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *