ព័ត៌មានសន្តិសុខសង្គម

រថយន្តទំនើបបើកលឿនជ្រុលបុករះបង្គោលថ្មនឹងលូក្រឡាប់ណាកង់

ភ្នំពេញ៖រថយន្តទំនើបម៉ាកFord Ranger បានបើកលឿនដល់ផ្លូវកោងបួងចង្កូតជ្រុលទៅបុករះបង្គោលថ្មនិងលូដួលរលំបែកបាក់ពេញផ្លូវហើយក្រឡាប់ផ្ងារកង់រងការខួចខាតយ៉ាងដំណំ។
សាក្សីបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២០ ខែកក្កដា។មុនកើតហេតុរថយន្ត Ford Rancher ផ្លាកលេខភ្នំពេញ2BB-3198បើកដល់ផ្លូវកោងដោយសារល្បឿនលឿនក៏បួងចង្កូតជ្រុលទៅបុករះបង្គោលថ្មជាច្រើនដើម បុកលូ និងផ្ទាំងថ្មនៅចិញ្ចើមផ្លូវបណ្ដាលឱ្យរថយន្តក្រឡប់ផ្ងារកង់រងការខូចខាតយ៉ាងដំណំ។ភ្លាមៗនោះតៃកុងរថយន្តបានលូនចេញគេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅនគរបាលចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *