ព័ត៌មានសន្តិសុខសង្គម

កសាងសំណុំរឿង បញ្ជូនឪពុករំលោភកូនស្រីបង្កើតទៅតុលាការ

ស្ទឹងត្រែង៖កម្លាំងនគរបាលនៅព្រឹកថ្ងៃទី២០ខែកក្កដាឆ្នាំ២០២២បានកសាងសំណុំរឿងឪពុកបង្កើតរំលោភសេពសន្ថវៈកូនស្រីខ្លួនឯងរួចបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែមិថុនាដល់ថ្ងៃទី១៨ ខែកក្តដានេះមានឪពុកបង្កើតរំលោភសេពសន្ថវៈកូនស្រីខ្លួនឯងចំនួន២លើក។ករណីនេះនៅស្រុកសេសានខេត្តស្ទឹងត្រែង។ពេលក្មេងស្រីរត់ទៅដេកនៅផ្ទះអ្នកជិតខាងរឿងនេះក៏បែកធ្លាយដល់ជីដូនឈ្មោះយិន សុផល នាំក្មេងរងគ្រោះទៅដាក់ពាក្យបណ្តឹង ។
សមត្ថកិច្ចបានចាប់ជនសង្ស័យអាយុ៣៧ឆ្នាំ។រីឯក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ។ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន។រាល់ពេលធ្វើសកម្មភាពម្ដងៗគឺពេលប្រពន្ធរបស់ខ្លួនមិននៅផ្ទះ។នៅព្រឹកថ្ងៃទី២០ ខែកក្កដានគរបាលខេត្តបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *