ព័ត៌មានសន្តិសុខសង្គម

បញ្ជូនក្រុមជនសង្ស័យ១០នាក់ ករណីកាប់ប្លន់យកម៉ូតូ និងអ្នកទិញ ទៅតុលាការ

កណ្តាល៖នគរបាលស្រុកកៀនស្វាយកាលពីរសៀលនៅថ្ងៃទី១៩ កក្តដាបាននាំក្រុមជនសង្ស័យ១០នាក់ករណីកាប់ប្លន់យកម៉ូតូនិងអ្នកទទួលទិញផលចោរកម្មទៅតុលាការ។
មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនសង្ស័យកាប់ប្លន់យកម៉ូតូ៥នាក់និងអ្នកទទួលផលចោរកម្ម៥នាក់ ត្រូវបានបញ្ជូនទៅតុលាការខេត្តកណ្តាលដើម្បីចាត់ការតាមច្បាប់។
ជនសង្ស័យឈ្មោះធឿន ថៃ អាយុ១៨ឆ្នាំ-ឈ្មោះ ចាន់ ពន្លឺ អាយុ១៨ឆ្នាំ-ឈ្មោះ មាស សុវណ្ណឌឿន អាយុ១៨ឆ្នាំ-ឈ្មោះ សាន ចន្ទ អាយុ១៦ឆ្នាំ-និងម្នាក់ទៀតមិនបញ្ជាក់ឈ្មោះ។ក្រុមគេមានរហ្ស័នាម Family One ហើយធ្លាប់ធ្វើសកម្មភាពកន្លងមកចំនួន៦១លើក។ប៉ុន្តែសម្រេចបានតែ១៩លើកប៉ុណ្ណោះ។
ជាមួយនោះនៅក្នុងស្រុកកៀនស្វាយចំនួន២៥លើកសម្រេច១០លើកនៅស្រុកស្អាង ខេត្តកណ្តាល១៨លើកសម្រេច៣លើកនៅរភ្នំពេញ៨លើកសម្រេច៣លើក និងនៅខេត្តកំពង់ស្ពឺ៧លើកសម្រេច៣លើក។បន្ទាប់ពីសារភាពនគរបាលស្រុកកៀនស្វាយសហការជាមួយនគរបាលខេត្តកណ្តាល-នគរបាលស្រុកសំរោងខេត្តតាកែវចាប់បានអ្នកទទួលទិញម៉ូតូពីចោរម្នាក់ឈ្មោះអេមសំអាននិងគូកន។ជនសង្ស័យរូបនេះបានប្រាប់ថាខ្លួនធ្លាប់ទទួលទិញម៉ូតូពីក្រុមចោរចំនួន៣០គ្រឿង ដោយផ្ញើម៉ូតូតាមតាក់ស៊ី ហើយខ្លួនផ្ញើលុយតាមវ៉ីងទៅវិញរួចលក់បន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *