ព័ត៌មានជាតិ

តម្លៃដំឡូងមីស្រស់នឹងក្រៀមនៅខេត្តព្រះវិហារ ល្អប្រសើរជាងឆ្នាំកន្លងទៅ

ព្រះវិហារ៖ខេត្តព្រះវិហារបន្តពង្រីកផ្ទៃដីដាំដំឡូងមីបានជាង៣ម៉ឺនហិកតាខណៈតម្លៃដំឡូងប្រសើរជាងឆ្នាំកន្លងទៅ។

ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារបានឱ្យដឹងនៅព្រឹកថ្ងៃទី២០កក្កដានេះថា ទីផ្សារដំណាំដំឡូងមី តម្លៃមានភាពល្អប្រសើរ ទាំងដំឡូងមីស្រស់ និងកៀម។ ដែលតម្លៃនេះ ធ្វើឱ្យកសិករទទួលបានប្រាក់ចំណូលច្រើនដើម្បីបង្កើនជីវភាព។ ចំពោះការងារសម្របសម្រួល ទីផ្សារ និងតម្លៃ មន្ទីរកសិកម្មខេត្តបានតាមដានតម្លៃ ទិញនិងលក់ដំឡូងមីជាប្រចាំ។ នៅចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២នេះ បានធ្វើឱ្យប្រជាកសិករត្រេកអរនាំគ្នាពង្រីកផ្ទៃដីដាំបន្ថែមជាច្រើនទៀត។

ដោយឡែកខេត្តព្រះវិហារ មានផ្ទៃដីដាំដំឡូងមី ក្នុងឆ្នាំ២០២២ មានការកើនឡើងរហូតជាង ៣០.០០០ហិកតា បើប្រៀបធៀបនឹងឆ្នាំ២០២១ មានត្រឹម ២៧.០០០ហិកតាប៉ុណ្ណោះ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារបានឲ្យដឹងថា តម្លៃដំឡូងមីល្អជាបន្តបន្ទាប់ធ្វ;ឱ្យកសិករក្នុងខេត្តព្រះវិហារ បាននាំគ្នាដាំដំឡូងមីច្រើនជាងឆ្នាំកន្លងទៅហេតុនេះ ធ្វើឱ្យផ្ទៃដីដាំដំឡូងមីនៅក្នុងខេត្តព្រះវិហារ ឆ្នាំ២០២២នេះ មានការកើនឡើងរហូតជាង៣ម៉ឺនហិកតា។

ប្រធានមន្ទីរកសិកម្ម បានបន្តទៀតថា ដំឡូងមីនៅក្នុងខេត្ត អាចទទួលបានទិន្នផលចន្លោះពី២០ ទៅ៣០តោន ។ចំណែកនៅឃុំស្រយ៉ង់ ស្រុកគូលែន ដែលមានដីក្រហម អាចពី៤០ ទៅ៥០តោន ក្នុង១ហិកតា។ ប៉ុន្តែគិតជាមធ្យមពី ២៥តោនទៅ៣០តោន ក្នុង១ហិកតា គិតជាប្រាក់អាចលក់បានពី៨លានរៀល ទៅ១០លានរៀល ក្នុង១ហិកតា។

លោកបញ្ចាក់ថានៅក្នុងខេត្តព្រះវិហារ មានសហគម៍ចំនួន១២ ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនសាជីវកម្ម CHCC។ ដំឡូងសិរីរាងដែលកសិករដាំដោយចុះកិច្ចសន្យាជាមួយក្រុមហ៊ុន CC តាមរយៈក្រុមហ៊ុនថៃវ៉ា គឺយកទៅធ្វើចំណីអាហារកូនក្មេងលក្ខណៈពិសេស។ដូច្នេះហើយទើបគេចង់បានដំឡូងមីសុវត្ថិភាព ដែលមានគុណភាពខ្ពស់ និងឱ្យតម្លៃកសិករផលិតតាមកិច្ចសន្យាខ្ពស់ជាងតម្លៃឈ្មួញទិញខាងក្រៅ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *