ព័ត៌មានសន្តិសុខសង្គម

នាយឧត្តមសេនីយ៍អគ្គស្នងការ ឲ្យមន្ត្រីនគរបាលបន្ត រិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក

 

ភ្នំពេញ៖នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំឱ្យមន្ត្រីបន្ដអនុវត្តយុទ្ធនាការរឹតបន្ដឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយចុះមិនឱ្យដឹងមុន។ ជាពិសេសនៅពេលយប់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ឬឈានទៅលុបបំបាត់ នូវភាពអាណាធិបតេយ្យ ការមិនគោរពច្បាប់ចរាចរណ៍។

នៅទីស្ដីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃទី៣០ ខែមករាឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេតបានថ្លែងក្នុងកិច្ចប្រជុំបូកសរុបដកពិសោធន៍ ការរឹតបន្ដឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ និងលើកទិសដៅបន្ដ។នាយឧត្តមសេនីយ៍ បានគួសបញ្ជាក់ថា អត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ធៀបនឹងរយៈពេលមុន នៃយុទ្ធនាការត្រួតពិនិត្យរឹតបន្ដឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល លើអ្នកបើកបរ។

ការរឹតបន្ដឹងច្បាប់ចរាចរណ៍ ត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរនេះ គឺដើម្បីការពារ អាយុជីវិត របស់ប្រជាពលរដ្ឋ ឬឈានទៅលុបបំបាត់នូវភាពអាណាធិបតេយ្យ ការមិនគោរពច្បាប់ចរាចរណ៍៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *