ព័ត៌មានជាតិ

ផ្សព្វផ្សាយផែនការ ការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីនៃរបស់ប្រជាជនចិន និងវៀតណាម

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៤ និង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់ប្រជាជនចិន និង វៀតណាម។

កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើនៅស្នងការដ្ឋាននគរបាលខេត្ត ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោកនាយ នាយរង ការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុង-ស្រុកទាំង៩ មេបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ទាំង៦៧ និង នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង៣២។

លោកឧត្តមសេនីយត្រី រ៉ែម វីរ: ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍បូកសរុបប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៤ (គិតពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤) និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងកោតសរសើដល់ លោក លោកស្រី ថ្នាក់ដឹកនាំនិងមន្ត្រី គ្រប់ផ្នែកពាក់ព័ន្ធដែលបានប្រឹងប្រែងបំពេញការងាររហូតបានលទ្ធផលល្អ។ ទន្ទឹមគ្នានោះលោកឧត្តមសេនីយ៍ទោស្នងការ បានដាក់ចេញផែនការ ដល់កងកម្លាំងនគរបាលទាំងអស់ត្រូវ អនុវត្តន៍ តួនាទី ភារកិច្ច ឲ្យបានល្អ ត្រូវគោរពច្បាប់ គោរពវិន័យ និងគោរពបទបញ្ជារបស់ថ្នាក់ដឹកនាំឲ្យបានល្អ។
-ត្រូវក្តាប់រាល់ពត៌មាននិងគ្រប់គ្រងរាល់សភាពការណ៍តាមព្រំដែន
-ត្រូវសហការឲ្យបានល្អជាមួយ សមត្ថកិច្ច និង អាជ្ញាធរពាក់ព័ន្ធ ដើម្បីងាយស្រួលក្នុងការបំពេញការងារ
-បន្តធ្វើបច្ចុប្បន្នភាព ចំណាកស្រុក ចំណូលស្រុក
ភោជនីយដ្ឋាន បៀហ្កាដិន សណ្ឋាគារ និងផ្ទះសំណាក់
-ពង្រឹងការផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ អ្នកដំណើរ សិស្សសាលា
-ពង្រឹងការផ្តល់សេវារដ្ឋបាលសាធារណ: និង សេវាសន្តិសុខ ជូនពលរដ្ឋឲ្យបានល្អ លឿនរហ័ស
-ពង្រឹងទប់ស្កាត់រាល់បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន និងក្មេងទំនើង
-បន្តពង្រឹងការយាមល្បាត វេនប្រចាំបញ្ជា ត្រៀមកម្លាំងអន្តរាគមន៍២៤ម៉ោង
-ធ្វើបច្ចុប្បន្នភាព ចំនួនប្រជាការពារ តាមឃុំ-សង្កាត់ ចំរាញ់គុណភាព ធ្វើការលើកទឹកចិត្ត បណ្តុះបណ្តាលជំនាញ និងជួយឧបត្តម្ភគាំទ្រដល់ពួកគាត់ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិរបស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធិភាព៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *