ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំស្ដីពីការដាក់ចេញផែនការ សម្រាប់ផែនការងារធនធានមនុស្ស

បន្ទាយមានជ័យ​:​ នៅ​សាល​ប្រជុំ​(ខ)ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ថ្ងៃ​ទី​០១ខែ​ធ្នូ​ឆ្នាំ​២០២៣នេះលោក​ឧត្ដមសេនីយ៍​ទោ​សិទ្ធិ​ឡោះ​ស្នងការ​នគរ​បាល​ខេត្ត​បន្ទាយមានជ័យ​បាន​ដឹក​នាំកម្លាំង​ផែន​ការ​ងារ​ធនធាន​មនុស្ស​ប្រជុំ​ពង្រឹង​អនុវត្ត​ការ​ងារ​ប្រចាំ​ថ្ងៃ​ ។

ពិធី​នេះមាន​ការ​ចូលរួម​ពី​លោក​ឧត្ដមសេនីយ៍​វរសេនីយ៍ស្នងការងនិង​លោក​លោក​ស្រី​វរសេនីយ៍​ អនុសេនីយ៍នាយ​ នាយ​រង​ នាយ​ផ្នែក​ ការិយាល័យ​ទាំង​៣ចំនុះ​ផែន
ក្នុង​កិច្ច​​ប្រជុំ​នេះ​លោក​ឧត្ដមសេនីយ៍ទោ​ ស្នងការ​បាន​ជំរុញ​ដល់​លោក​ស្នងការរង​ទទួល​ផែន​ពង្រឹងនិង​គ្រប់​គ្រង​​​​បញ្ជី​វត្តមានប្រចាំថ្ងៃ​​ចាប់​ពី​រស្នងការរងដល់មន្ត្រីអោយបានល្អនិងការិយាល័យ​បុគ្គលិក​ត្រូវ​គ្រប់​គ្រង​ការ​គោរព​វិន័យ​របស់​កម្លាំង​នគរបាល​ជាតិ​លេខ​០០៦​និង​បង្កើត​ក្រុម​ការងារ​គ្រប់​គ្រង​រាល់​ឯកសារ​របស់​ក្រសួង​មហាផ្ទៃ​និង​អគ្គស្នង​ការ​នគរ​បាល​ជាតិ​បញ្ជូន​មក.ការិយាល័យ​បណ្តុះបណ្តាល​ត្រូវ​រៀប​ចំ​ផែន​ការ​បេីក​វគ្គ​បណ្ដុះបណ្ដាល​រៀន​សូត្រ​នៅ​និង​កន្លែងនិង​ត្រៀម​បន្តបេីកវគ្គ​បន្ថែម​ទៀតនិង​គ្រប់​គ្រង​បញ្ជី​ឈ្មោះ​មន្ត្រី​នគរបាល​ដែល​បាន​ឆ្លង​វគ្គ​សិក្សា​ក្នុង​និង​ក្រៅ​ប្រទេស​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​ត្រូវ​តាម​ដាន​រាល់​ព័ត៌មាន​និង​តាម​គេហទំព័រ​និង​ផ្សព្វផ្សាយ​ពត៌មាន​របស់​កង​កម្លាំង​នគរបាល​ខេត្ត​ដែរ​សម្រេច​បាន​ ។

ជាចុង​បញ្ចប់លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ​បានណែនាំ​ដល់​​កង​កម្លាំង​នគរបាល​ក្នុង​ផែន​ធនធាន​មនុស្ស​ត្រូវ​សាមគ្គី​ភាព​ផ្ទៃ​ក្នុង​និង​សហការ​ជាមួយ​បណ្ដា​អង្គភាព​ផ្សេងៗ​ចំនុះ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​អោយ​បាន​ស្អិត​ល្មួត​៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *