ស្វាយរៀង៖កាលពីថ្ងៃទី៤ខែមិថុនាឆ្នាំ២០២១មានរថយន្តដឹកទំនិញបើកទាក់ដាច់ខ្សែបណ្ដាញតង់ស្យុងទាប(LV)ស្ថិតនៅPMT317 ភូមិអកនាគ សង្កាត់សង្ឃ័របាក់បង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម(MV)បណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងភូមិអកនាគសង្កាត់សង្ឃ័រក្រុងស្វាយរៀងខេត្តស្វាយរៀងថ្ងៃ។
ក្រុមការងារបច្ចេកទេសបានជួសជុល និង ភ្ជាប់ចរន្តជូនអតិថិជនឱ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅចន្លោះវេលាម៉ោង ២៣:០០ នាទី។អគ្គិសនីស្វាយរៀង សូមអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឱ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និង គ្រោះថ្នាក់ជាយថាហេតុ៕