ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកលឿនប៉ះម៉ូតូក្រឡាប់ធ្លាក់ផ្លូវសង្កត់ម្តាយនិងកូនរបួសធ្ងន់

មណ្ឌលគិរី៖រថយន្តបើកលឿនដល់ផ្លូវកោងជាន់ហ្រ្វាំងរេជ្រុលបោកទៅប៉ះនឹងម៉ូតូរថយន្តក្រឡាប់ធ្លាក់ទៅម្ខាងផ្លូវសង្កត់លើអ្នកជិះម៉ូតូបណ្តាលឱ្យម្តាយនិងកូនរងរបួសធ្ងន់។ហេតុការណ៍នេះកើតនៅម្តុំអូរជើងមាន់ក្នុងភូមិពូញ៉ាវឃុំមេម៉ង់ស្រុកកែវសីមាខេត្តមណ្ឌលគិរីកាលពីរសៀលថ្ងៃទី៣ខែមិថុនាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖បុរសបើកបររថយន្តឈ្មោះវង្សបូរិនអាយុ៣៧ឆ្នាំបុរសរួមដំណើរឈ្មោះហ៊ន ស៊ីនឿនអាយុ៤៣ឆ្នាំអ្នកទាំង២ជាបុគ្គលិកក្រុមហ៊ុនទឹកស្អាតអ៊ីងកូស។បច្ចុប្បន្ននៅ ភូមិត្រពាំងធ្នង់សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។រថយន្តម៉ាកហាយឡែនឌ័រពាក់ផ្លាកលេខ 2AQ-4082 ។
ស្រ្តីខាងម៉ូតូឈ្មោះ ឈឺម អ៊ីរីអាយុ៤១ឆ្នាំ ត្រូវជាម្ដាយរងរបួសធ្ងន់និងកូនស្រីឈ្មោះចិនសែទេវី អាយុ ១៧ ឆ្នាំនៅភូមិពូរង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី រងរបួសធ្ងន់។ ចំណែករថយន្តនិងម៉ូតូ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមេម៉ង់ដើម្បីរក្សាទុកនឹងធ្វើការដោះស្រាយ តាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *