ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូបុកបង្កាន់ដៃស្ពាន ប្ដីបានស្លាប់ប្រពន្ធរងរបួស

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូឌុបគ្នាគេចពីរថយន្តនៅខាងមុខទៅបុកបង្កាន់ដៃស្ពានបណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមនិងប្រពន្ធបានរងរបួស។
ហេតុការណ៍នេះស្ថិតនៅតាមផ្លូវជាតិលេខ៣ ត្រង់ស្ពានកំពង់ទួល ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោកាលពីរសៀលថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២២។សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ តុម ពុទ្ធិ អាយុ ៣៦ ឆ្នាំស្នាក់នៅភូមិតាយ៉ៅ ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ចំណែកប្រពន្ធ ឈ្មោះគន់ ស៊ីណាត អាយុ៣២ឆ្នាំ ជាកម្មការនីរោងចក្រស្នាក់នៅជាមួយគ្នា។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានមនុស្សប្រុសស្រី២នាក់បានជិះម៉ូតូម៉ាកហុងដា សេ១២៥ ផ្លាកលេខ កំពង់ចាម 1AB-9507 ឌុបគ្នាពីខាងត្បូងទៅជើង។មកដល់ស្ពានកំពង់ទួល ម៉ូតូនោះបានបត់បម្រុងត្រឡប់ក្រោយគេចពីរថយន្តកុងតីន័រ ដែលនៅខាងមុខបានជ្រុលទៅបុកបង្កាន់ដៃស្ពានដួលបោកក្បាលស្លាប់ភ្លាម។ចំណែកស្ត្រីរួមដំណើររងរបួស។
ក្រោយមកកម្លាំងនគរបាលចរាចរណ៍ខណ្ឌដង្កោចុះទៅពិនិត្យនិងយកម៉ូតូទៅរក្សាទុករង់ចាំតំណាងម្ចាស់ម៉ូតូមកទទួលយកទៅវិញ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *