ព័ត៌មានសន្តិសុខសង្គម

ទំនងបែកថ្នាំ កាប់ស្ត្រីម្នាក់ឲ្យស្លាប់ ព្យាយាមរត់ត្រូវអ្នកភូមិចាប់បាន

កំពង់ស្ពឺ៖ជនដៃដល់ទំនងប្រើគ្រឿងញៀនហួសកម្រិតបានកាប់ស្ត្រីម្នាក់ឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យហើយព្យាយាមរត់តែត្រូវអ្នកភូមិដេញចាប់បានយកឱ្យសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងនៅភូមិឯកភាព ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២២។នគរបាលស្រុកគងពិសីបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សឿន សត អាយុ ២៥ឆ្នាំ។ស្ត្រីរងគ្រោះឈ្មោះរស់ សាម៉ៃ អាយុ៦៨ឆ្នាំកំពុងដេកនៅលើគ្រែក្រោមផ្ទះជាមួយចៅប្រុសអាយុជាង២ឆ្នាំត្រូវជនដៃដល់កាន់កាំបិតផ្គាក់ដងឫស្សីមកកាប់លើស្ត្រីរូបនោះត្រូវចំក្បាល,ជើងឆ្វេងនិងដៃឆ្វេងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យហើយបានស្លាប់តាមផ្លូវ។
ក្រោយពីធ្វើសកម្មភាពជនសង្ស័យបានជិះម៉ូតូរត់ត្រូវបងប្អូនជនរងគ្រោះនិងអ្នកភូមិដេញចាប់បាននាំគ្នាវាយឱ្យរបួសធ្ងន់រួចយកប្រគល់ឱ្យសមត្ថកិច្ចហើយក៏បានបញ្ជូនជននោះទៅមន្ទីរពេទ្យស្រុកគងពិសីដើម្បីសង្គ្រោះសិន។ករណីខាងលើនគរបាលបានហ៊ុំព័ទ្ធយាមការពារយ៉ាងហ្មត់ចត់និងកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *