ព័ត៌មានសន្តិសុខសង្គម

នគរបាលខេត្តកណ្ដាល ចុះបង្ក្រាបទីតាំងអាហាដ្ឋានសុខហេង ជំនោរស្ទឹងលាភ លួចបង្កប់ល្បែងស៊ីសងដែលមានម្ចាស់ជាមន្ត្រីយោធា ឈ្មោះ សែរ សុភា

ការចុះបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចទីតាំងអាហារដ្ឋាន សុខ ហេង ជំនោរស្ទឹងលាភ ស្ថិតនៅក្បែរស្ពានលាភ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

តាមប្រភពព័ត៌មានច្បាស់ការណ៍ បង្ហើបថា ម្ចាស់ទីតាំងមានឈ្មោះ សែរ សុភា មុខរបរជា យោធា មានទីលំនៅបច្ចុប្បន្នភូមិព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ប្រាប់ PLAnews ថា លោកបានបញ្ជាផ្ទាល់អោយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចុះបង្ក្រាបករណីនេះ ។

លោកស្នងការ បានបញ្ជាក់ថា ចំពោះម្ចាស់ទីតាំង នឹងត្រូវកោះហៅអោយចូលខ្លួនដើម្បីធ្វើការសាកសួរ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *