ព័ត៌មានសន្តិសុខសង្គម

ក្រុមចាប់ជំរិតដែលសមត្ថកិច្ចបាញ់ស្លាប់៤នាក់អតីតតៃកុងរថយន្តជាមេខ្លោង

ភ្នំពេញ៖សមត្ថកិច្ចបានឱ្យដឹងនៅរសៀលថ្ងៃទី១ខែមីនាឆ្នាំ២០២១នេះថា៖ក្រុមឧក្រិដ្ឋជនចាប់ជម្រិតចំនួន៤នាក់ដែលកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបាញ់សម្លាប់កាលពីព្រឹកនោះគឺមានម្នាក់អតីតតៃកុងរថយន្តជនរងគ្រោះជាមេខ្លោង។
ជនល្មើសអតីតតៃកុងរថយន្តនោះបានបបួលតៃកុងរថយន្តថ្មីដើម្បីរៀបចំផែនការជំរិតជនរងគ្រោះ។តែតៃកុងរថយន្តទើបចូលថ្មីមិនព្រមក៏រាយការណ៍ប្រាប់សមត្ថកិច្ចទើបបែកការណ៍។
មន្ត្រីដដែលបានបន្តថា៖គម្រោងប្លន់ប្រដាប់អាវុធទ្រង់ទ្រាយធំនេះក្រុមឧក្រិដ្ឋជនបានត្រៀមប្លន់រយៈពេល៤ថ្ងៃមុនមកហើយ។ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចបានពង្រាយកម្លាំងរង់ចាំរួចជាសម្រេច។ទើបវេលាម៉ោង១១ថ្ងៃត្រង់ទើបក្រុមឧក្រិដ្ឋជនជិះរថយន្តមួយគ្រឿង ប្រដាប់ដោយអាវុធវែង។
គម្រោងការណ៍បានបែកធ្លាយជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះម៉ៅហួ អាយុ៥៩ឆ្នាំមុខរបរជាមន្រ្តីអគ្គិសនីបានគេចផុតពីការចាប់ជម្រិះនេះ។ក្រោយពេលកើតហេតុសពជនសង្ស័យ ត្រូវបានប្រមូលដាក់ក្នុងថង់ប្លាស្ទិចដឹកចេញតាមរថយន្តពេទ្យពីបុរីអង្គភ្នំពេញចេញទៅ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *