ព័ត៌មានសន្តិសុខសង្គម

ឆេះផ្ទះអស់១ខ្នង,ខូចខាតបន្ទប់ជួលចំនួន៩ និងស្ត្រីម្នាក់រងរបួស

ភ្នំពេញ៖ផ្ទះឈើមួយខ្នងត្រូវភ្លើងឆេះអស់ទាំងស្រុងជាមួយបន្ទប់ជួលចំនួន៩បន្ទប់បានខូចខាតនិងស្ត្រីម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់។
គ្រោះអគ្គិភ័យនេះបានកើតឡើងនៅជាប់ផ្លូវបេតុង ក្នុងភូមិឬស្សីស សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីយប់ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២២។ពលរដ្ឋបានប្រាប់ថា មុនកើតហេតុមានសំឡេងផ្ទុះចេញពីផ្ទះមួយ។ក្រោយមកស្រាប់តែឃើញផ្សែងហុយចេញពីក្នុងផ្ទះនោះ ជាមួយអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅបងប្អូនក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់។
ភ្លាមនោះកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យនគរបាលរាជធានីភ្នំពេញ បានចេញរថយន្តទឹកជាច្រើនគ្រឿងមកបាញ់ប្រមាណ២ម៉ោងដោយប្រើប្រាស់ទឹកចំនួន១៣រថយន្តទើបភ្លើងរលត់។អគ្គិភ័យនេះបានឆេះបំផ្លាញផ្ទះឈើប្រក់ក្បឿង១ខ្នងអស់ទាំងស្រុងហើយបន្ទប់ជួលចំនួន៩បន្ទប់បានខូចខាតនិងបណ្ដាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់។
ចំណែកទំហំនៃការខូចខាតទ្រព្យសម្បត្តិនិងមូលហេតុបង្កឱ្យកើតអគ្គិភ័យនោះសមត្ថកិច្ចកំពុងស្រាវជ្រាវ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *