ព័ត៌មានសន្តិសុខសង្គម

ប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងខ្ទមខាងមុខផ្ទះ សង្ស័យជាអំពើឃាតកម្ម

បាត់ដំបង៖ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងខ្ទមខាងមុខផ្ទះដោយមានឈាម ប្រឡាក់អាវដាបខ្លួនគេសង្ស័យជាអំពើឃាតកម្ម។
ករណីខាងលើបានបង្កការភ្ញាក់ផ្អើលនៅត្រង់ក្រុមទី១៣ ក្នុងភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង កាលពីម៉ោងជាង៨ព្រឹកថ្ងៃទី២៣ ខែកញ្ញា។ពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា ក្រោយងឿងឆ្ងល់មិនឃើញជនរងគ្រោះក្រោកពីដេកដូចសព្វដងក៏បានចូលទៅដាស់ស្រាប់តែឃើញគាត់ស្លាប់បាត់ទៅហើយនិងឃើញមានឈាមប្រឡាក់លើអាវទៀតផង។
បុរសដែលស្លាប់ឈ្មោះវឿន សាវុន អាយុ ៣៥ឆ្នាំនៅភូមិ-ឃុំខាងលើ។ក្នុងហេតុការណ៍នេះសមត្ថកិច្ចបាននាំខ្លួនបុរសម្នាក់ដែលជាប់សង្ស័យឈ្មោះសែម សុគន្ធា អាយុ ៣៩ឆ្នាំត្រូវជាប្អូនថ្លៃទៅសាកសួរដោយសារអ្នកទាំង២ធ្លាប់មានទំនាស់គ្នា។
ក្រោយការពិនិត្យធ្វើកោសល្យវិច័យសមត្ថកិច្ចជំនាញបានបញ្ជាក់ថា បុរសរូបនេះបានធ្លាយក្រពះត្រូវឈាមច្រាលចេញតាមមាត់ជាច្រើនបណ្តាលស្លាប់មិនមែនជាករណីឃាតកម្មឡើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *