ព័ត៌មានសន្តិសុខសង្គម

គួរសង្សារប្រើហិង្សាដាក់គ្នា បណ្ដាលឱ្យខាងស្រីរបួសដៃទាំងសងខាង!

ក្រចេះ៖ព្រោះតែសង្សារសុំបែកផ្លូវក៏កើតជាជម្លោះហឹង្សាវាយតប់គ្នាបណ្តាលឱ្យខាងស្រីរបួស ដៃទាំងសងខាងហើយត្រូវនគរបាលឃាត់ខ្លួនខាងប្រុសយកទៅសាកសួរ។
មន្ត្រីនគរបាលស្រុកស្នួលបានឱ្យដឹងថា ករណីហិង្សានេះបានកើតឡើងនៅភូមិកាត់ដៃ ស្រុកស្នួល ខេត្តក្រចេះ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា។ភាគីខាងបុរសឈ្មោះ ជា ពេជ្រ អាយុ ៣១ឆ្នាំ នៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ បានកាន់ដាវបង្កឱ្យស្ត្រីឈ្មោះ កែវ ចាន់រី ហៅស្រីម៉ៅ អាយុ៣០ឆ្នាំ នៅភូមិ ឃុំខាងលើរងរបួសម្រាមដៃខាងឆ្វេង-ដៃចង្អុល-ម្រាមដៃនាងនិងម្រាមកូនដៃ បណ្តាលឱ្យចេញឈាម។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងជំនាញជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលបានចុះ ចាប់ជនសង្ស័យនិងដកហូតវត្ថុតាងមានដាវ១ដើម និងទូរសព្ទ១គ្រឿង។ក្រោយពីសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាន ប្រតាយប្រតប់គ្នាបណ្តាលឱ្យរូបនាងមុតដាវដែលខ្លួនកាន់ជាប់នឹងដៃ រងរបួសពិតមែន។ព្រោះរឿងនេះខ្លួនខឹងនាងតែងតែសុំបែកគ្នាដោយអត់មានមូលហេតុ។បន្ទាប់ពីសាកសួរនគរបាលស្រុកស្នួលបានកសាងសំណុំ រឿងដើម្បីបញ្ជូនបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *