ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនស្ត្រីម្នាក់ សង្ស័យជួញដូរគ្រឿងញៀនទៅតុលាការ

ភ្នំពេញ៖នគរបាលខណ្ឌដង្កោជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលជើងឯកបានចាប់ស្ត្រីម្នាក់ជាមុខសញ្ញាជួញដូរនូវសារធាតុញៀនខុសច្បាប់ហើយត្រៀមបញ្ជូនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងបានចាប់ស្ត្រីម្នាក់សង្ស័យជួញដូរគ្រឿងញៀននៅរោងចិញ្ចឹមមាន់មួយក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីម៉ោងជាង១០យប់ថ្ងៃទី១៤ ខែកក្កដា ។ជនសង្ស័យឈ្មោះសលស្រីនាត អាយុ២១ឆ្នាំស្នាក់នៅភូមិ សង្កាត់ខាងលើ ។វត្ថុតាងចាប់បាន ក្រាមពណ៌សថ្លាចំនួន១១កញ្ចប់-ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង-ថង់សម្រាប់ច្រកគ្រឿងញៀន-និងសម្ភារពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលខណ្ឌដង្កោកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *