ព័ត៌មានសន្តិសុខសង្គម

ឆេះផ្ទះជួសជុលទូរស័ព្ ទក្នុងខណ្ឌដង្កោបណ្ដាលឲ្យខូចខាតសម្ភារៈជាច្រើន

ភ្នំពេញ៖ឆ្លងចរន្តអគ្គិសនីបង្កជាភ្លើងបានឆាបឆេះផ្ទះជួសជុលទូរសព្ទមួយកន្លែងយ៉ាងសន្ធោសន្ធៅបណ្ដាលឱ្យខូចខាតសម្ភារជាច្រើនតែមិនរាលដាលដល់ផ្ទះអ្នកជិតខាងទេ។
គ្រោះអគិភ័យនេះបានកើតឡើងនៅតាមផ្លូវបេតុងបឹងតាម៉ាត ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២២។ម្ចាស់ផ្ទះឈ្មោះ ម៉ម វិច្ឆិកា អាយុ ៣៨ឆ្នាំជាងជួសជុលទូរសព្ទ ស្នាក់នៅកន្លែងកើតហេតុ។ផ្ទះដែលឆាបឆេះមានទំហំ៣ម៉ែត្រគុណ៤ម៉ែត្រប្រភេទបេតុងប្រក់ស័ង្កសី។
ប្រជាពលរដ្ឋរស់ជិតទីនោះបានឱ្យដឹងថា មុនកើតហេតុម្ចាស់ផ្ទះបានចាក់សោរចោលហើយចេញទៅក្រៅបាត់។ក្រោយមកស្រាប់តែមានអណ្តាតភ្លើងនិងផ្សែងហុយចេញពីផ្ទះជួសជុលទូរសព្ទនោះទើបពលរដ្ឋបាននាំគ្នាចេញមករាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានសុំរថយន្ដពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់ ។
ក្រុមជំនាញបង្ការពន្លត់អគ្គិភ័យចេញរថយន្តបាញ់ទឹកជួយអន្តរាគមន៍ចំនួន២គ្រឿងភ្លើងបានរលត់ទៅវិញទាំងស្រុងយប់ថ្ងៃដដែល។ករណីអគ្គិភ័យនេះមិនបង្កឱ្យមានការឆេះរាលដាលដល់ផ្ទះពលរដ្ឋដែលរស់នៅក្បែរនោះទេនិងមិនបង្កគ្រោះថ្នាក់ដល់មនុស្សដែរគឺខូចខាតសម្ភារមួយចំនួនធំតែប៉ុណ្ណោះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *