ព័ត៌មានសន្តិសុខសង្គម

នាំខ្លួនជនសង្ស័យ២នាក់ ករណីឆក់ទូរសព្ទពីស្ត្រីបរទេសទៅតុលាកា

ភ្នំពេញ៖កម្លាំងនគរបាលក្រសួងមហាផ្ទៃពេលល្បាត បានចាប់ជនសង្ស័យ២នាក់ករណីឆក់ទូរសព្ទពីស្ត្រីបរទេសនៅតាមផ្លូវ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃនេះ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី២ ខែឧសភាកម្លាំងល្បាតបានប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆក់ទូរសព្ទពីស្រ្តីបរទេសម្នាក់បានសម្រេច។ អំពើឆក់នេះនៅតាមផ្លូវ៣៦០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។ ភ្លាមនោះកម្លាំងបានប្រដេញរហូតដល់ផ្លូវ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន ទើបចាប់ទាំង២នាក់តែម្តង។
ជនសង្ស័យឈ្មោះហ៊ឹម លាងហៃ អាយុ២៦ឆ្នាំជាបុគ្គលិកអគ្គិសនី ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្កាមន។ឈ្មោះ រិន រី អាយុ១៥ឆ្នាំស្នាក់នៅកន្លែងជាមួយគ្នា។ពេលចាប់ខ្លួនកម្លាំងដកហូតម៉ូតូម៉ាកហុងដាស្តុបពីផ្លាកលេខភ្នំពេញ 1KB-5998 ជារបស់ជនសង្ស័យ-ទូរសព្ទរបស់ជនរងគ្រោះហើយបានប្រគល់ឱ្យស្ត្រីបរទេសនោះវិញ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *