ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ៦នាក់ ករណីកាប់ប្លន់យកម៉ូតូទៅតុលាការ

កំពង់ចាម៖កម្លាំងនគរបាលខេត្តកំពង់ចាមបានស្រាវជ្រាវ ចាប់បានជនសង្ស័យចំនួន៦នាក់ ករណីកាប់ប្លន់យកម៉ូតូ ហើយត្រៀមបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា អំពើកាប់ប្លន់នេះបានកើតឡើង ស្ថិតក្នុងភូមិអូរឈ្លើង ឃុំកោះរកា សុ្រកកំពង់សៀម ខេត្តកំពង់ចាម កាលពីល្ងាចថ្ងៃទី២ ខែឧសភា។ជនសង្ស័យ៦នាក់ឈ្មោះថន វីរ៉ាត់-ធីម សុខណាត-ភឿង ផាន់ណា-ឌីម ថានិល-រុំ ចាន់បូរិន្ទនិងឈ្មោះ ធី សុខបញ្ញា ។ពួកគេមានអាយុពី១៤ដល់១៦ឆ្នាំនៅសង្កាត់សែនសុខ-សង្កាត់ភ្នំពេញថ្មី-សង្កាត់ស្ទឹងមានជ័យ-សង្កាត់បឹងសាឡាងនិងសង្កាត់ទួលសង្កែ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ ហ៊ាង ដេរ៉ុង ភេទស្រី អាយុ៣៦ឆ្នាំនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី២ ខែឧសភា ពួកខ្លួនទាំង៦នាក់ ពិតជាបានកាប់ប្លន់យកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមនៅតាមផ្លូវពិតមែន។ ពេលធ្វើសកម្មភាពរួចពួកខ្លួនបានជិះម៉ូតូសំដៅទៅទីក្រុងភ្នំពេញ តែត្រូវសមត្ថកិច្ចចាប់ខ្លួនទាំង៦នាក់តែម្ដង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *