ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូប៉ះគ្នាតិចតួច ដេញតាមវាយគេ តែគេវាយវិញសន្លប់ឈឹង

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូម៉ាកឃ្លីកត្រូវម៉ូតូម៉ាកPCXមកប៉ះបន្តិចបន្តួចមិនបានសុំទោសក៏បើកចេញទៅខាងម៉ូតូឃ្លីកខឹងក៏ដេញតាមវាយគេ២ដៃតែត្រូវគេវាយវិញឱ្យសន្លប់ឈឹង។
អំពើហឹង្សានេះបានកើតឡើងនៅត្រង់មុខធនាគារជាតិនៃកម្ពុជា តាមផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខកាលពីម៉ោងជាង៩យប់ថ្ងៃទី២២ ខែឧសភាឆ្នាំ២០២២។
អ្នកឃើញហេតុការណ៍នេះបានឱ្យដឹងថា ដំបូងម៉ូតូ២គ្រឿងម៉ាកហុងដាឃ្លីកនិងម៉ាកPCXជិះ មានឌុបគ្នា៣នាក់ទិសដៅស្របគ្នា។មកដល់ម្តុំភ្លើងស្តុប៩២ កែងនិងផ្លូវហាណូយម៉ូតូPCXបានប៉ះម៉ូតូឃ្លីកបន្តិចបន្តួចហើយបានបើកចេញទៅ។ភ្លាមនោះខាងភាគីម៉ូតូឃ្លីកខឹងគេមិនសុំទោសក៏ជិះដេញតាមទាន់ក៏ឈ្លោះប្រកែកគ្នាដោយខាងម៉ូតូឃ្លីកបានវាយទៅលើស្ត្រីខាងម៉ូតូ PCX ២ដៃ។ បន្ទាប់មកបុរស២នាក់ខាងម៉ូតូPCX បានវាយវិញបណ្តាលឱ្យខាងម៉ូតូឃ្លីកសន្លប់ឈឹងនៅលើសួនចែកផ្លូវតែម្តង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *