ព័ត៌មានសន្តិសុខសង្គម

ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យស្រាវជ្រាវវែកមុខនិងចាត់វិធានការតាមផ្លូវច្បាប់ ជនស្លៀកពាក់ស៊ីវិលមួយក្រុម ដេញកាក់ម៉ូតូពលរដ្ឋ នៅសួនកោះពេជ្រ

(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាឱ្យស្រាវជ្រាវវែកមុខ ចាត់វិធានការតាមផ្លូវច្បាប់ ជនស្លៀកពាក់ស៉ីវិលមួយក្រុម ដេញកាក់ម៉ូតូប្រជាពលរដ្ឋ នៅសួនកោះពេជ្រ។ នេះបើតាមក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ការបញ្ជានេះ ក្រោយមានការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន នៅពេលថ្មីៗនេះ នូវចំណងជើងថា «តើជាប៉ូលីស ឬពួកបន្លំចង់ធ្វើស៉ី ដែលមានជនស៉ីវិលមួយក្រុម ដេញកាក់ម៉ូតូប្រជាពលរដ្ឋស្រែកឱ្យឈប់អះអាងថា ជាប៉ូលីសខណ្ឌការពារសន្តិ សុខសុំឆែកឆេរ ពីព្រោះម៉ូតូអត់មានស្លាកលេខ នៅចំណុចសួនកោះពេជ្រ កាលពីរាត្រីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ»។

ក្រោយពីទទួលបានព័ត៌មាននេះ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យសមត្ថកិច្ចជំនាញតាមដានស្រាវជ្រាវ ដើម្បីវែកមុខចាត់វិធានការតាមផ្លូវច្បាប់ រកជនស្លៀកពាក់ស៉ីវិលមួយក្រុមនោះ ដែលបានកាក់ម៉ូតូគ្មានស្លាកលេខ ពីព្រោះវាជាអំពើខុសច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *