ភ្នំពេញ៖កម្លាំងនគរបាលបានឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីបើករថយន្តមកផ្ទះស្រីស្នេហ៍តែនាងមិនបើកទ្វារឱ្យចូលក៏ស្រែកឡូឡានិងបង្កជម្លោះហើយបានប្រើហិង្សាលើប្អូនប្រុសរបស់នាងឱ្យរងរបួស។
ករណីនេះបានកើតឡើងនៅភូមិ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៦ ខែមករាឆ្នាំ។មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ជនបង្កឈ្មោះឈួន ណារ៉ុង អាយុជាង៥០ឆ្នាំធ្វើការនៅក្រសួងអប់រំយុវជននិងកីឡា។ចំណែកជនរងគ្រោះជាប្អូនប្រុសខាងស្រីឈ្មោះហេង បូរិ អាយុ៣៩ឆ្នាំ។
ស្ត្រីជាសង្សារបុរសខាងលើនោះបានឱ្យដឹងថា រូបគាត់និងជនបង្កធ្លាប់ជាសង្សារនឹងគ្នា១ឆ្នាំមកហើយ។ក្រោយមករូបគាត់បានផ្ដាច់ទំនាក់ទំនងប៉ុន្តែខាងប្រុសចេះតែមករកគាត់ដោយរូបគាត់មិនចង់ជួបនិងបានគេចរហូត។លុះមកដល់ថ្ងៃកើតហេតុបុរសខាងលើបានបើករថយន្តមកដល់ផ្ទះគាត់ហើយក៏បានគោះទ្វារស្រែកហៅឱ្យបើកទ្វារ។
តែរូបគាត់មិនបើកឱ្យចូលទេ ស្រាប់តែស្រែកឡូឡាផ្អើលអ្នកជិតខាងបង្កជម្លោះហើយវាយលើប្អូនប្រុសគាត់មួយដៃឱ្យហើមប៉ោងមុខម្ខាងទើបប្តឹងទៅសមត្ថកិច្ចតែម្តង៕